ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
១. នៅលើថ្ពាល់ លើភ្នែក លើទ្រូងស្នេហ៍
អូនដឹងទេនេះជាឋានសួគ៌យើង
ធ្វើឆាបភ្លើង មិនខ្លាចភ្លើង
ភ្លើងស្នេហ៍មិនក្ដៅទេអូន ត្រជាក់ណាស់ស្ងួនព្រលឹង ។
អូនដឹងទេនេះជាឋានសួគ៌យើង
ធ្វើឆាបភ្លើង មិនខ្លាចភ្លើង
ភ្លើងស្នេហ៍មិនក្ដៅទេអូន ត្រជាក់ណាស់ស្ងួនព្រលឹង ។
២. បងនឹកស្មានតែឋានសួគ៌នៅឆ្ងាយ
ឆ្ងាយឯណានៅជិតបង្កើយ
មួយជីវិតស្កាល់ឋានសួគ៌ហើយ
នរគនៃចិត្តក្បត់អើយ កុំឲ្យខ្ញុំជួប ។
ឆ្ងាយឯណានៅជិតបង្កើយ
មួយជីវិតស្កាល់ឋានសួគ៌ហើយ
នរគនៃចិត្តក្បត់អើយ កុំឲ្យខ្ញុំជួប ។
បន្ទរ. អូនថែពន្លឺស្នេហា
ចិត្តនឹងចិត្តជឿគ្នា កុំក្បត់គ្នាងាយៗ
ខ្លាចគេនិយាយ សើចពេបជ្រាយ
ឡកឡើយដៀលស្នេហាយើង ។
ចិត្តនឹងចិត្តជឿគ្នា កុំក្បត់គ្នាងាយៗ
ខ្លាចគេនិយាយ សើចពេបជ្រាយ
ឡកឡើយដៀលស្នេហាយើង ។
៣. គេងកើយទ្រូងបងមកព្រលឹង
មួយយប់ហ្នឹង យើងនៅទាល់ភ្លឺ
អត់ងងុយ បើស្អែកឡើងឈឺ
បងជាអ្នកថែជំងឺ ថ្នមអូនផ្ទាល់ដៃ ។
មួយយប់ហ្នឹង យើងនៅទាល់ភ្លឺ
អត់ងងុយ បើស្អែកឡើងឈឺ
បងជាអ្នកថែជំងឺ ថ្នមអូនផ្ទាល់ដៃ ។
ភ្លេង – បន្ទរ – ៣
No comments:
Post a Comment