Saturday, April 17, 2010

ស្រាមួយកែវ (Sra Mouy Keo)


ច្រៀងដោយ រស់ សេរីសុទ្ធា
១» ស្រាមួយកែវលើកជូនសង្សារ សូមបងពិសារភ្លក់មើលទៅ​​  (ភ្លក់មើលទៅ) ស្រាក៏ឆ្ងាញ់រូបអូនក៏ស្រស់ៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ
២» អ្នកផឹកមិនស្រវឹងនឹងស្រាទេ ស្រាឆ្ងាញ់មិនឆ្ងាញ់ដូចអូនដែរ (ដូចអូនដែរ)​ បីកែវចូលពោះដំណើរទោរៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ
៣» សង្សារស្នេហ៍តែផ្កាក្រៅរបង ផ្កាក្រៅរបងព្រោះមានស្នេហ៍ស្មោះ (មានស្នេហ៍ស្មោះ)
បើមិនជឿសូមស្នេហ៍មើលចុះៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ
៤» អូនមានចិត្តស្មោះចំពោះបង សូមកុំធ្វើឲ្យអូនខូចចិត្ត​ (អូនខូចចិត្ត) បើស្ម័គ្រ ពិតផឹកមួយកែវនេះទៅៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត​​​ របស់បងៗ
៥» បើស្ម័គ្រស្មោះទើបបានជាគូ បើមិនគូកុំធ្វើជាស្នេហ៍ (ធ្វើជាស្នេហ៍) ឲ្យតែព្រមធ្វើទៅសមហើយៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ
៦» ហ្វូងផ្កាយកំដរដួងព្រះច័ន្ទ អូនសូមកំដរប្រុសមាសស្នេហ៍ (ប្រុសមាសស្នេហ៍)​ ស្នេហ៍ពិតគឺលលកញីឈ្មោលៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត​​​ របស់បងៗ 

រាត្រីទីមួយ (Reatrey Ti Mouy)



ច្រៀងដោយ រស់​ សេរីសុទ្ធា
អូយ! រំភើប ស្រើបអស់អារម្មណ៍ ភ័យផងណាខ្ញុំ មួយរាត្រីទឹកឃ្មុំ ខ្ញុំយំស្តាយខ្លួន
ហឺ!……សែនស្តាយ ស្តាយរូបកាយក្រមុំ ដូចផ្កាក្រពុំឥឡូវឃ្មុំក្រេបហើយ ក្រេបហើយខ្លាយគេហើរចោល
(*)​ បើគេចោលខ្ញុំមែន ចិត្តអើយអួលណែនមានតែទឹកភ្នែកទេ អូ!……នេះហើយគឺស្នេហ៍ ទើបតែនឹងស្គាល់រាត្រីទីមួយ សូមមេត្តាករុណាខ្ញុំផង បងអើយបង ក្រមុំមានតែម្តង គ្មានទេពីរដងបងអើយ
ភ្លេង » (*) » ភ្លេង

Friday, April 16, 2010

ទំនួញហ្គីតារ Tomnounh Guitar


ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត
១» ឃើញស្រមោល ម្លប់ពោធិ៍ត្រជាក់អស្ចារ្យ ដូចរូបជីវាដែលធ្លាប់មេត្តាប្រណី ថ្នមច្របាច់គក់ក្និកក្នក់ប្រលែងនឹងប្តី ឱ!គន្ធាផ្កាព្រៃតើថ្លៃបាត់ទៅទីណា
២» ត្បូងពិជ្រនិល មាសប្រាក់រាប់រយម៉ឺនលាន សូមប្តូរជាទានក៏ប្រៀបពុំបានហត្ថា អង្រឹងធ្លាប់ដេកអំរេកធ្លាប់ដាក់ផល្លា ចានឆ្នាំងខ្សឹបសួរថាតើស្រស់ជីវា​ បាត់ទៅណាហើយ
R» ឥឡូវហ្គីតារវាចាសួរបង សួររកនួនល្អងម្ចាស់កន្ទេលខ្នើយ ខ្ទមកែវខ្ទមមាស ម្ចាស់អើយទៅណាហើយ ព្រលឹងបងអើយបងសែនរងា
៣» ទំនួញហី្គតារចរចាប្រាប់ស្រុកប៉ៃលិន ស្នេហ៍ដូចសុបិនមាសឆ្អិនគ្មានក្តីមេត្តា បងយំរាប់ព្រៃស្រីសើចជាមួយសង្សារ ដៃបងឱបហី្គតារជីវ៉ាឱបប្រុសគូស្នេហ៍ថ្មី
ភ្លេង​ » សារដើមឡើងវិញ   Download ទំនួញហ្គីតារ MP3 

ចម្រៀងទាវឯក (Jomreagn Teav Aek)


ច្រៀងដោយ​ រស់ សេរីសុទ្ធា
ហូ… ហូ… ហូ… ហូ… ហូ… ​
១» ឱ!ស្ពាន ជាលាណាត់គ្នាថ្ងៃស្អែក ចម្រៀងទាវឯក ច្រៀងស្រែកផ្តែផ្តាំស្រែស្រុក ឱ!ភ្នំបាធាយ រៀបរាយពីក្តីស្រណោះ ធម្មជាតិក្រៀមក្រោះ រស់បានដោយទឹកសន្សើម
២» សារិកាសួមែកសេកសួបង្គង ទាវសុំផ្តាំផង បងអើយកុំភ្លេចរឿងដើម ខ្ញុំនឹកប្រុសថ្លៃ រាល់ថ្ងៃស្ទើរផុតដង្ហើម បើបងស្អប់ខ្ពើម សូមឆ្លើយតបវិញកុំខាន
R» យល់ថ្នល់កែង ថ្នល់បំបែកបាធាយ យល់សាឡាង រៀបរៀងចាំទទួលប្រាណ ប្រៀបដូចជា សត្វដើរខំគេចព្រាន គង់ឃើញដានទុកនៅជាសញ្ញា បងកុំស្មានថាអូនបែកបែរចិន្តា ប្រាថ្នាស្ម័គ្រជំពាក់ចិត្តថ្មីណាស្នេហ៍
៣» ផាហ៊ុម ទុកចែកឲ្យបង គ្រាន់ទុកទ្រាប់ខ្នងជាប់ខ្លួនទើបបានជាកេរ្តិ៍ បើបងភ្លេចអស់ អូនស៊ូនៅតែទំនេរ មិនហ៊ានឲ្យគេថែរទេព្រោះមិនដូចបង
ភ្លេង »​ R » ៣

Download ចម្រៀងទាវឯក MP3

បុប្ផាវៀងច័ន្ទន៍ (Bopha Veang Chan)


ព្រះរាជនិពន្ធដោយព្រះករុណាព្រះបាទនរោត្តម សីហនុ
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត
១» កាលបងចេញយាត្រា និរាសពីរដ្ឋាក្រុងកម្ពុជា ដល់វៀងច័ន្ទន៍ភារារងាឯកា​ឃើញគ្រប់ជាតិបុប្ផា គន្ធាក្លិនសាយឥតមានណាយចិន្តា ពិដោរឈ្ងប់ ជាប់នាសា ឱរាបងចង់បានពេកក្រៃ។
R» ឱ!ផ្កាវៀងច័ន្ទន៍ ក្លិនពិដោរ សោភា បងអើយ ធ្វើម្តេចព្រះអើយនឹងបាន មកស៊កសៀត កាមា
២» ទោះមានច្រើនដល់ម្លា ប្រាថ្នាតែមួយជាត្រួយបណ្តូលចិត្ត ឱ!កែវបងពេលឥឡូវ លាទៅទាំងក្រៀមក្រំអាល័យ
(ច្រៀងទាំងអស់ឡើងវិញ)

Thursday, April 15, 2010

ស្នេហ៍ដូច​​ជើងមេឃ (Snae Doch Cherng Mek)


ច្រៀងដោយ ស៊ិន ស៊ីសាមុត និង ប៉ែន រ៉ន

» ស្នេហ៍អើយស្នេហ៍ដូច​​ជើងមេឃ នៅឆ្ងាយពេកធ្វើម្តេចទៅដល់
ចិត្តស្នេហ៍នៅតែអំពល់ នៅតែខ្វល់រាល់ថ្ងៃខ្លោចផ្សា

»​​ ស្នេហ៍អើយស្នេហ៍ដូច​​ជើងមេឃ ឆ្ងាយអនេកឆ្ងាយពីហត្ថា
គ្មានសង្ឃឹមថាបានឡើយណា គេងសោកាកណ្តោចកណ្តែង

» ថ្ងៃណាទើបមេឃប្រណី ឲ្យស្រីផុតក្តីចំបែង
» ស្នេហ៍ស្រីមានន័យដូចផ្សែង ចំបែងក្រែងចាប់មិនបាន

» គេងចាំលុះសូន្យសង្ខារ .ស» ព្រេងវាសនាបានជួបប្រាណ
&» បើជួប ជួបលុះអវសាន កល្យាណហើយនិងរូបបង
(ច្រៀងទាំងអស់ឡើងវិញ)

កល្យាណហើយនិងរូបបង​
កល្យាណហើយនិងរូបបង

កំពង់ធំជំរុំចិត្ត​ (Kompong Thom Chomrum Chet)


ច្រៀងដោយ ស៊ិន ស៊ីសាមុត

»នេះគឺសំណាងយ៉ាងចំណាន ដែលវាសនាបាន នាំឲ្យរូបខ្ញុំ
ចាប់ចិត្ត​ គិតផ្សងបំណងលើមុំ ឱ!កំពង់ធំ ថ្លើមជីវិត

២‍»រសក្លិនកុឡាបជ្រាបសព្វប្រាណ ត្រជាក់ប្រៀបបាន នឹងទឹកអម្រិត
កែវអើយ សូមស្ងួននួននាងអាណិត​ ស្រោចស្រង់ជីវិត ដោយប្រណី

រៀមសូមសច្ចាចំពោះមុខអើយ មានភ្នំសន្ទុកជាសាក្សី
បើខ្ញុំមិនស្មោះចំពោះស្រី សូមអ្នកប្រល័យខ្ញុំចោលទៅ

»ឱ!កំពង់ធំជំរុំចិត្ត សូមផ្ញើជីវិត រឿងពិតនឹងពៅ
សូមស្ទឹងព្រៃប្រស់ជួយចែចូវ រូបពៅឲ្យខ្ញុំ ជាគូអើយ
ភ្លេង បន្ទរ


Download កំពង់ធំជំរុំចិត្ត MP3