Saturday, April 17, 2010

ស្រាមួយកែវ (Sra Mouy Keo)


ច្រៀងដោយ រស់ សេរីសុទ្ធា
១» ស្រាមួយកែវលើកជូនសង្សារ សូមបងពិសារភ្លក់មើលទៅ​​  (ភ្លក់មើលទៅ) ស្រាក៏ឆ្ងាញ់រូបអូនក៏ស្រស់ៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ
២» អ្នកផឹកមិនស្រវឹងនឹងស្រាទេ ស្រាឆ្ងាញ់មិនឆ្ងាញ់ដូចអូនដែរ (ដូចអូនដែរ)​ បីកែវចូលពោះដំណើរទោរៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ
៣» សង្សារស្នេហ៍តែផ្កាក្រៅរបង ផ្កាក្រៅរបងព្រោះមានស្នេហ៍ស្មោះ (មានស្នេហ៍ស្មោះ)
បើមិនជឿសូមស្នេហ៍មើលចុះៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ
៤» អូនមានចិត្តស្មោះចំពោះបង សូមកុំធ្វើឲ្យអូនខូចចិត្ត​ (អូនខូចចិត្ត) បើស្ម័គ្រ ពិតផឹកមួយកែវនេះទៅៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត​​​ របស់បងៗ
៥» បើស្ម័គ្រស្មោះទើបបានជាគូ បើមិនគូកុំធ្វើជាស្នេហ៍ (ធ្វើជាស្នេហ៍) ឲ្យតែព្រមធ្វើទៅសមហើយៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត របស់បងៗ
៦» ហ្វូងផ្កាយកំដរដួងព្រះច័ន្ទ អូនសូមកំដរប្រុសមាសស្នេហ៍ (ប្រុសមាសស្នេហ៍)​ ស្នេហ៍ពិតគឺលលកញីឈ្មោលៗ ទីនេះហើយគឺភូមិឋានស្រណុកសុខសាន្ត​​​ របស់បងៗ 

រាត្រីទីមួយ (Reatrey Ti Mouy)



ច្រៀងដោយ រស់​ សេរីសុទ្ធា
អូយ! រំភើប ស្រើបអស់អារម្មណ៍ ភ័យផងណាខ្ញុំ មួយរាត្រីទឹកឃ្មុំ ខ្ញុំយំស្តាយខ្លួន
ហឺ!……សែនស្តាយ ស្តាយរូបកាយក្រមុំ ដូចផ្កាក្រពុំឥឡូវឃ្មុំក្រេបហើយ ក្រេបហើយខ្លាយគេហើរចោល
(*)​ បើគេចោលខ្ញុំមែន ចិត្តអើយអួលណែនមានតែទឹកភ្នែកទេ អូ!……នេះហើយគឺស្នេហ៍ ទើបតែនឹងស្គាល់រាត្រីទីមួយ សូមមេត្តាករុណាខ្ញុំផង បងអើយបង ក្រមុំមានតែម្តង គ្មានទេពីរដងបងអើយ
ភ្លេង » (*) » ភ្លេង

Friday, April 16, 2010

ទំនួញហ្គីតារ Tomnounh Guitar


ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត
១» ឃើញស្រមោល ម្លប់ពោធិ៍ត្រជាក់អស្ចារ្យ ដូចរូបជីវាដែលធ្លាប់មេត្តាប្រណី ថ្នមច្របាច់គក់ក្និកក្នក់ប្រលែងនឹងប្តី ឱ!គន្ធាផ្កាព្រៃតើថ្លៃបាត់ទៅទីណា
២» ត្បូងពិជ្រនិល មាសប្រាក់រាប់រយម៉ឺនលាន សូមប្តូរជាទានក៏ប្រៀបពុំបានហត្ថា អង្រឹងធ្លាប់ដេកអំរេកធ្លាប់ដាក់ផល្លា ចានឆ្នាំងខ្សឹបសួរថាតើស្រស់ជីវា​ បាត់ទៅណាហើយ
R» ឥឡូវហ្គីតារវាចាសួរបង សួររកនួនល្អងម្ចាស់កន្ទេលខ្នើយ ខ្ទមកែវខ្ទមមាស ម្ចាស់អើយទៅណាហើយ ព្រលឹងបងអើយបងសែនរងា
៣» ទំនួញហី្គតារចរចាប្រាប់ស្រុកប៉ៃលិន ស្នេហ៍ដូចសុបិនមាសឆ្អិនគ្មានក្តីមេត្តា បងយំរាប់ព្រៃស្រីសើចជាមួយសង្សារ ដៃបងឱបហី្គតារជីវ៉ាឱបប្រុសគូស្នេហ៍ថ្មី
ភ្លេង​ » សារដើមឡើងវិញ   Download ទំនួញហ្គីតារ MP3 

ចម្រៀងទាវឯក (Jomreagn Teav Aek)


ច្រៀងដោយ​ រស់ សេរីសុទ្ធា
ហូ… ហូ… ហូ… ហូ… ហូ… ​
១» ឱ!ស្ពាន ជាលាណាត់គ្នាថ្ងៃស្អែក ចម្រៀងទាវឯក ច្រៀងស្រែកផ្តែផ្តាំស្រែស្រុក ឱ!ភ្នំបាធាយ រៀបរាយពីក្តីស្រណោះ ធម្មជាតិក្រៀមក្រោះ រស់បានដោយទឹកសន្សើម
២» សារិកាសួមែកសេកសួបង្គង ទាវសុំផ្តាំផង បងអើយកុំភ្លេចរឿងដើម ខ្ញុំនឹកប្រុសថ្លៃ រាល់ថ្ងៃស្ទើរផុតដង្ហើម បើបងស្អប់ខ្ពើម សូមឆ្លើយតបវិញកុំខាន
R» យល់ថ្នល់កែង ថ្នល់បំបែកបាធាយ យល់សាឡាង រៀបរៀងចាំទទួលប្រាណ ប្រៀបដូចជា សត្វដើរខំគេចព្រាន គង់ឃើញដានទុកនៅជាសញ្ញា បងកុំស្មានថាអូនបែកបែរចិន្តា ប្រាថ្នាស្ម័គ្រជំពាក់ចិត្តថ្មីណាស្នេហ៍
៣» ផាហ៊ុម ទុកចែកឲ្យបង គ្រាន់ទុកទ្រាប់ខ្នងជាប់ខ្លួនទើបបានជាកេរ្តិ៍ បើបងភ្លេចអស់ អូនស៊ូនៅតែទំនេរ មិនហ៊ានឲ្យគេថែរទេព្រោះមិនដូចបង
ភ្លេង »​ R » ៣

Download ចម្រៀងទាវឯក MP3

បុប្ផាវៀងច័ន្ទន៍ (Bopha Veang Chan)


ព្រះរាជនិពន្ធដោយព្រះករុណាព្រះបាទនរោត្តម សីហនុ
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត
១» កាលបងចេញយាត្រា និរាសពីរដ្ឋាក្រុងកម្ពុជា ដល់វៀងច័ន្ទន៍ភារារងាឯកា​ឃើញគ្រប់ជាតិបុប្ផា គន្ធាក្លិនសាយឥតមានណាយចិន្តា ពិដោរឈ្ងប់ ជាប់នាសា ឱរាបងចង់បានពេកក្រៃ។
R» ឱ!ផ្កាវៀងច័ន្ទន៍ ក្លិនពិដោរ សោភា បងអើយ ធ្វើម្តេចព្រះអើយនឹងបាន មកស៊កសៀត កាមា
២» ទោះមានច្រើនដល់ម្លា ប្រាថ្នាតែមួយជាត្រួយបណ្តូលចិត្ត ឱ!កែវបងពេលឥឡូវ លាទៅទាំងក្រៀមក្រំអាល័យ
(ច្រៀងទាំងអស់ឡើងវិញ)

Thursday, April 15, 2010

ស្នេហ៍ដូច​​ជើងមេឃ (Snae Doch Cherng Mek)


ច្រៀងដោយ ស៊ិន ស៊ីសាមុត និង ប៉ែន រ៉ន

» ស្នេហ៍អើយស្នេហ៍ដូច​​ជើងមេឃ នៅឆ្ងាយពេកធ្វើម្តេចទៅដល់
ចិត្តស្នេហ៍នៅតែអំពល់ នៅតែខ្វល់រាល់ថ្ងៃខ្លោចផ្សា

»​​ ស្នេហ៍អើយស្នេហ៍ដូច​​ជើងមេឃ ឆ្ងាយអនេកឆ្ងាយពីហត្ថា
គ្មានសង្ឃឹមថាបានឡើយណា គេងសោកាកណ្តោចកណ្តែង

» ថ្ងៃណាទើបមេឃប្រណី ឲ្យស្រីផុតក្តីចំបែង
» ស្នេហ៍ស្រីមានន័យដូចផ្សែង ចំបែងក្រែងចាប់មិនបាន

» គេងចាំលុះសូន្យសង្ខារ .ស» ព្រេងវាសនាបានជួបប្រាណ
&» បើជួប ជួបលុះអវសាន កល្យាណហើយនិងរូបបង
(ច្រៀងទាំងអស់ឡើងវិញ)

កល្យាណហើយនិងរូបបង​
កល្យាណហើយនិងរូបបង

កំពង់ធំជំរុំចិត្ត​ (Kompong Thom Chomrum Chet)


ច្រៀងដោយ ស៊ិន ស៊ីសាមុត

»នេះគឺសំណាងយ៉ាងចំណាន ដែលវាសនាបាន នាំឲ្យរូបខ្ញុំ
ចាប់ចិត្ត​ គិតផ្សងបំណងលើមុំ ឱ!កំពង់ធំ ថ្លើមជីវិត

២‍»រសក្លិនកុឡាបជ្រាបសព្វប្រាណ ត្រជាក់ប្រៀបបាន នឹងទឹកអម្រិត
កែវអើយ សូមស្ងួននួននាងអាណិត​ ស្រោចស្រង់ជីវិត ដោយប្រណី

រៀមសូមសច្ចាចំពោះមុខអើយ មានភ្នំសន្ទុកជាសាក្សី
បើខ្ញុំមិនស្មោះចំពោះស្រី សូមអ្នកប្រល័យខ្ញុំចោលទៅ

»ឱ!កំពង់ធំជំរុំចិត្ត សូមផ្ញើជីវិត រឿងពិតនឹងពៅ
សូមស្ទឹងព្រៃប្រស់ជួយចែចូវ រូបពៅឲ្យខ្ញុំ ជាគូអើយ
ភ្លេង បន្ទរ


Download កំពង់ធំជំរុំចិត្ត MP3 

ស្គាល់រសជាតិស្នេហ៍ Skal Ros Jeat Sne

ច្រៀងដោយ  រស់ សេរីសុទ្ធា


» ស្គាល់រសស្នេហ៍នៅគ្រាស្រឡាញ់ ស្រឡាញ់ស្រឡាញ់
ចិត្តស្រីចុះចាញ់ជាឈ្លើយ ស្រីលះបង់គ្មានសល់អ្វីឡើយ
ពេលប្រុស ថ្នាក់ថ្នមកៀកកើយ អូនជាខ្នើយដួងចិត្ត

» ស្គាល់រសស្នេហ៍នៅគ្រាបងថ្នម​ បងថ្នម បងថ្នម
លួងលោមបីបមអោបរឹត ទោះផែនដីផ្ទៃមេឃងងឹត
ក៏នៅមានពន្លឺចិត្ត ដែលប្រឌិតចេញពីស្នេហ៍ថ្មី

ចង់តែស្តាប់ពាក្យផ្អែម ផ្អែមពីរោះដូចជាតន្ត្រី
ដូចតារារះត្រៀបត្រា ចោលរស្មី ជាសម្ភស្សសំរាប់រាត្រី
ដែលចិត្តស្រី ស្គាល់រសជាតិស្នេហ៍

» អូនសូមស្នេហ៍ៗ មួយជីវិត ជីវិត ជីវិត
បើពិតជាមិនគេចកែ គ្រាដំបូងអូនស្គាល់រសស្នេហ៍
អូនខំថ្នាក់ថ្នមខំថែ មិនអោយស្នេហ៍ ស្រពោនវិញឡើយ

 Download ស្គាល់រសជាតិស្នេហ៍ MP3

ស្ទឹងកែវ​​​​​ Steung​ Keo


 ច្រៀងដោយ ស៊ិន ស៊ីសាមុត

» ស្ទឺងកែវ ហូរទៅឆ្ងាយណាស់ហើយ កែវបងអើយភ្លេចរៀមហើយឬស្នេហា
ហត្ថដែលធ្លាប់ថ្នាក់ថ្នមកាយា វេលានិទ្ទ្រាកណ្តាលព្រៃ


» ស្ទឹងកែវធ្លាប់តែច្រៀងបំពេ ក្រោមដួងខែអោយគូស្នេហ៍ផុតទុក្ខភ័យ
ថ្ងៃនេះស្ទឹងហូរគ្មានប្រណី ចោលព្រៃដែលស្រីធ្លាប់រស់នៅ


ស្តាយតែសម្រស់វង់ភក្ត្រា័ ស្តាយភ្នួងកេសាធ្លាប់កើយភ្លៅ
ស្នាមខាំក្តិចខ្ញាំនៅក្រឡៅ កោតតែចិត្តស្រីពៅហូរទៅគ្មាននឹកនា


» ស្ទឹងកែវកែវកុំហូរធ្វើអ្វី គួរប្រណីដល់បក្សីដែលកំព្រា
ធ្លាប់បានជួបភក្ត្រ័កែវពុំងា គ្រប់គ្រាដែលគ្នាមកកំសាន្ត

សូរិយាអស្តង្គត

ច្រៀងដោយ​ ស៊ិន ស៊ីសាមុត

សូរិយារៀបរលត់ ផុតទៅហើយ មេត្តាឆ្លើយប្រាប់សង្សារ ខ្ញុំអោយដឹងផង

១» សូរិយាទន់ទាប រៀបអស្តង្គត រស្មីរលត់ ចាកចោលលោកា
រស្មីពណ៌មាស ពាសអាកាសា ដូចក្តីស្នេហាអូននិងរៀមរ៉ាមិនដាច់អាល័យ

២» ស្រមោលពពក នឹកភ្នកដល់ភក្ត្រ័ ស្រស់កែវវរល័ក្ខណ ត្រួយហឬទ័យ
ភក្ត្រា័ប៉ប្រិម ញញឹមប្រិមប្រិយ ចិត្តអើយអាល័យ អង្គុយស្រមៃ ឃើញថ្លៃជានិច្ច

R» ពពករសាត់ ឆ្ងាយបាត់ទៅហើយ អូនអ្ហើយបងនៅ ចងចាំមិនភ្លេច
យើងធ្លាប់បានអង្គុយមើល ថ្ងៃរៀបលិច រស្មីពេជ្រចាំងរំលេចភក្ត្រ័ស្រីជីវ៉ា

៣» ឆោមអើយឆោមស្រស់ អស់ស្រីក្នុងលោក មិនងាយនឹងរកដូចអូនឡើយណា
បងសូមផ្តែផ្តាំ តាមសែងសូរិយា បើជួបស្នេហា សូមសុរិយា មេត្តាប្រាប់ផង ។

វាលស្រែវាលស្រូវ​ Veal Sre Veal Srov

ច្រៀង​ដោយៈ ហ៊ឹម ស៊ីវន

១. វាលស្រែវាលស្រូវ នៅចាំទាំងអស់
ពេលដែលរូបប្រុសឃ្លាតទៅ ទុកឲ្យស្រីនៅម្នាក់ឯងរងា
បងស្លាប់ទៅហើយ បងអើយអូនគេងគ្រាំគ្រា
សួគ៌ាស្នេហាស្រែកយំ អាណិតរូបស្រីកំព្រាឯកា ។

២. គ្រាដែលកន្លង អូនចាំឥតភ្លេច
ស្នេហានៅមានជានិច្ច យើងទាំងពីរនាក់ឥតមានប្រេះឆា
បងត្រកងបី រៃយំសែនអនិច្ចា
ម្លប់ជ្រៃយើងថ្នមស្នេហា អូនប្រាថ្នាសូមជួបបងគ្រប់ជាតិ ។
បន្ទរ.ឧទ្ទិសបន់ស្រន់ ស្បថស្បែសូមឲ្យជួបបង
សូមស្នេហ៍បានតាមបំណង ជួបបងរៀងរហូត
សូមឲ្យសុខសាន្ត កុំបានជួបនឹងនិរាស
ធ្វើបុណ្យឲ្យជៀស ជៀសបាបកម្មសៅហ្មង ។

៣. រស្មីស្នេហាដែលធ្លាប់សង្ឃឹម
ឥឡូវអ្នកអឲ្យខ្ញុំយំ យំព្រោះតែអ្នកឃ្លាតចាកលោកទៅ
កម្មមកពង្រាត់ ឲ្យអូនរស់នៅរីងរៃ
សូមប្រាថ្នាពេលកើតជាថ្មី កុំឲ្យជួបស្នេហ៍មានតែនិរាស ។
ភ្លេង បន្ទរ ៣

ឯណាទៅឋានសួគ៌

 ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត
 
១. នៅ​លើ​ថ្ពាល់ លើ​ភ្នែក លើ​ទ្រូង​ស្នេហ៍
អូន​ដឹង​ទេ​នេះ​ជា​ឋាន​សួគ៌​យើង
ធ្វើ​ឆាប​ភ្លើង មិន​ខ្លាច​ភ្លើង
ភ្លើង​ស្នេហ៍​មិន​ក្ដៅ​ទេ​អូន ត្រជាក់​ណាស់​ស្ងួន​ព្រលឹង ។

២. បង​នឹក​ស្មាន​តែ​ឋាន​សួគ៌​នៅ​ឆ្ងាយ
ឆ្ងាយ​ឯណា​នៅ​ជិត​បង្កើយ
មួយ​ជីវិត​ស្កាល់​ឋាន​សួគ៌​ហើយ
នរគ​នៃ​ចិត្ត​ក្បត់​អើយ កុំ​ឲ្យ​ខ្ញុំ​ជួប ។

បន្ទរ. អូន​ថែ​ពន្លឺ​ស្នេហា
ចិត្ត​នឹង​ចិត្ត​ជឿ​គ្នា កុំ​ក្បត់​គ្នា​ងាយ​ៗ
ខ្លាច​គេ​និយាយ សើច​ពេប​​ជ្រាយ
ឡក​ឡើយ​ដៀល​ស្នេហា​យើង ។

៣. គេង​កើយ​ទ្រូង​បង​មក​ព្រលឹង
មួយ​យប់​ហ្នឹង យើង​នៅ​ទាល់​ភ្លឺ
អត់​ងងុយ បើ​ស្អែក​ឡើង​ឈឺ
បង​ជា​អ្នក​ថែ​ជំងឺ ថ្នម​អូន​ផ្ទាល់​ដៃ ។

ភ្លេង បន្ទរ

ទ្រព្យគាប់ចិន្ដា

ច្រៀង​ដោយ ៖ ស៊ិន ស៊ីសាមុត

1. បើ​សិន​អូន​ឲ្យ​របស់​អ្វី​មួយ​​ប្រគល់​មក​បង ស្រ​ស់​ពៅ​នួន​ល្អង​បង​ក៏​ទទួល​តែ​មួយ​ប៉ុណ្ណោះ
ទោះ​អូន​ឲ្យ​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់​ បង​ក៏​​ទទួល​ដោយ​ស្មោះ
តែ​បង​ទទួល​យក​ត្រឹម​មួយ​ប៉ណ្ណោះ គឺ​ទ្រព្យ​គាប់​ចិន្តា​​ប្រ​ចាំ​ជីវិត
ស្លាប់​រស់​មិន​គិត​រក្សា​ឲ្យ​គង់ គឺ​ស្នេហា​ដែល​អូន​ប្រគល់​ទុក​ឲ្យ​ប្រុស​បង ។
  ((ភ្លេង)
2. អ្វី​ក្រៅ​​ពី​នោះ​ដែល​ពៅ​ស្រី​ស្រស់​​ឲ្យ​ប្រុស​បង​ដែរ ពេញ​ចិត្ត​ទាំង​អស់​ឥត​ខ្វះ​ទេ​ស្នេហ៍​ ផ្គាប់​​ថែ​រត្រកង
ទោះ​នៅ​ពេល​អូន​ឃ្លាត​កាយ​ឆ្ងាយ​ពី​បង​ច្រើន​ថ្ងៃ​ច្រើន​ខែ​កន្លង
បង​ក៏​នៅ​តែ​ចាំ​នួន​ល្អង​ឥត​ប្រែ​ក្រលាស់​ផ្លាស់​ពី​ស្នេហ៍ ស្នេហ៍​យើង​ទេ​អូន
រឿង​រ៉ាវ​អភ័ព្វ​បណ្ដែត​ចោល​តាម​ក្បូន ចោល​ឲ្យ​ឆ្ងាយ​ រ៉ាយ​រ៉ាប់​ជា​ថ្មី​រឿង​ស្រី​និង​បង ។
((ភ្លេង)
3. អ្វី​ក្រៅ​​ពី​នោះ​ដែល​ពៅ​ស្រី​ស្រស់​​ឲ្យ​ប្រុស​បង​ដែរ ពេញ​ចិត្ត​ទាំង​អស់​ឥត​ខ្វះ​ទេ​ស្នេហ៍​ ផ្គាប់​​ថែ​រត្រកង
ទោះ​នៅ​ពេល​អូន​ឃ្លាត​កាយ​ឆ្ងាយ​ពី​បង​ច្រើន​ថ្ងៃ​ច្រើន​ខែ​កន្លង
បង​ក៏​នៅ​តែ​ចាំ​នួន​ល្អង​ឥត​ប្រែ​ក្រលាស់​​ផ្លាស់​ពី​ស្នេហ៍ ស្នេហ៍​យើង​ទេ​អូន
រឿង​រ៉ាវ​អភ័ព្វ​បណ្ដែត​ចោល​តាម​ក្បូន ចោល​ឲ្យ​ឆ្ងាយ​ រ៉ាយ​រ៉ាប់​ជា​ថ្មី​រឿង​ស្រី​និង​បង ។