ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
១. ឱ! ស្នេហ៍មាសបងស្ដាប់ភ្លេងបងច្រៀងបំពេរ
ជាតិនេះរៀមស្នេហ៍ ស្នេហ៍អូនទុកក្នុងហរទ័យ
ពេលញ៉ាំក៏ញ៉ាំមិនបាន ពេលគេងទុក្ខព្រួយរាល់ថ្ងៃ
ដឹងទេចរណៃ រៀមសូមស្នេហ៍ស្រីប្រាកដ ។
ជាតិនេះរៀមស្នេហ៍ ស្នេហ៍អូនទុកក្នុងហរទ័យ
ពេលញ៉ាំក៏ញ៉ាំមិនបាន ពេលគេងទុក្ខព្រួយរាល់ថ្ងៃ
ដឹងទេចរណៃ រៀមសូមស្នេហ៍ស្រីប្រាកដ ។
២. ស្រលាញ់បងទៅបងនឹងលើកទូលថ្នាក់ថ្នម
បំពេរបីបមឆោមស្នេហ៍មិនឲ្យកង្វល់
ពាក្យពិតបងពោលពាក្យពិត ទើបស្នេហ៍តែឆោមនិមល
លោកនេះ លោកមុន ស្នេហ៍អូនលុះគ្រាក្សិនក្ស័យ ។
បំពេរបីបមឆោមស្នេហ៍មិនឲ្យកង្វល់
ពាក្យពិតបងពោលពាក្យពិត ទើបស្នេហ៍តែឆោមនិមល
លោកនេះ លោកមុន ស្នេហ៍អូនលុះគ្រាក្សិនក្ស័យ ។
បន្ទរ. រៀមនឹងថ្នាក់ថ្នមបីបមឆោមកែវនីមល
រៀមស៊ូអត់ធន់ទ្រាំទុកលំបាករីងរៃ
គេថាផ្លូវថ្នល់រថយន្តជាគូរនីស្ស័យ
ដួងចៃ ដួងចៃ បងក្ស័យតាមស្រីជានិច្ច ។
រៀមស៊ូអត់ធន់ទ្រាំទុកលំបាករីងរៃ
គេថាផ្លូវថ្នល់រថយន្តជាគូរនីស្ស័យ
ដួងចៃ ដួងចៃ បងក្ស័យតាមស្រីជានិច្ច ។
៣. ឱ! ស្នេហ៍មាសបង បើនួនល្អងព្រមរួមប្រាណ
ល្អណាស់កល្យាណ បើស្នេហ៍ប្រែជាទឹកមន្ត
ឲ្យក្ស័យក៏បងព្រមក្ស័យ មិនស្ដាយជីវិតឡើយអូន
ភ័ក្រមូលដូចច័ន្ទ បងសូមរួមរ័ក្សលុះក្ស័យ ។
ល្អណាស់កល្យាណ បើស្នេហ៍ប្រែជាទឹកមន្ត
ឲ្យក្ស័យក៏បងព្រមក្ស័យ មិនស្ដាយជីវិតឡើយអូន
ភ័ក្រមូលដូចច័ន្ទ បងសូមរួមរ័ក្សលុះក្ស័យ ។
( ភ្លេង បន្ទរ ៣ )
No comments:
Post a Comment