ច្រៀងដោយ ៖ ស៊ិន ស៊ីសាមុត
1. បើសិនអូនឲ្យរបស់អ្វីមួយប្រគល់មកបង ស្រស់ពៅនួនល្អងបងក៏ទទួលតែមួយប៉ុណ្ណោះ
ទោះអូនឲ្យច្រើនស្ទើរតែរាប់មិនអស់ បងក៏ទទួលដោយស្មោះ
តែបងទទួលយកត្រឹមមួយប៉ណ្ណោះ គឺទ្រព្យគាប់ចិន្តាប្រចាំជីវិត
ស្លាប់រស់មិនគិតរក្សាឲ្យគង់ គឺស្នេហាដែលអូនប្រគល់ទុកឲ្យប្រុសបង ។

((ភ្លេង)
2. អ្វីក្រៅពីនោះដែលពៅស្រីស្រស់ឲ្យប្រុសបងដែរ ពេញចិត្តទាំងអស់ឥតខ្វះទេស្នេហ៍ ផ្គាប់ថែរត្រកង
ទោះនៅពេលអូនឃ្លាតកាយឆ្ងាយពីបងច្រើនថ្ងៃច្រើនខែកន្លង
បងក៏នៅតែចាំនួនល្អងឥតប្រែក្រលាស់ផ្លាស់ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន ចោលឲ្យឆ្ងាយ រ៉ាយរ៉ាប់ជាថ្មីរឿងស្រីនិងបង ។

3. អ្វីក្រៅពីនោះដែលពៅស្រីស្រស់ឲ្យប្រុសបងដែរ ពេញចិត្តទាំងអស់ឥតខ្វះទេស្នេហ៍ ផ្គាប់ថែរត្រកង
ទោះនៅពេលអូនឃ្លាតកាយឆ្ងាយពីបងច្រើនថ្ងៃច្រើនខែកន្លង
បងក៏នៅតែចាំនួនល្អងឥតប្រែក្រលាស់ផ្លាស់ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន ចោលឲ្យឆ្ងាយ រ៉ាយរ៉ាប់ជាថ្មីរឿងស្រីនិងបង ។
ទោះនៅពេលអូនឃ្លាតកាយឆ្ងាយពីបងច្រើនថ្ងៃច្រើនខែកន្លង
បងក៏នៅតែចាំនួនល្អងឥតប្រែក្រលាស់ផ្លាស់ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន ចោលឲ្យឆ្ងាយ រ៉ាយរ៉ាប់ជាថ្មីរឿងស្រីនិងបង ។
No comments:
Post a Comment